BREAKING! អ៊ីស្រាអែលអះអាងថាបានសម្លាប់ប្រធានសន្តិសុខកំពូល​របស់​អ៊ីរ៉ង់ លោក Ali Larijani ហើយ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz បានប្រកាស​នា​ថ្ងៃ​អង្គារ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦​ថា លោក Ali Larijani ដែលជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ ត្រូវបានសម្លាប់ហើយ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC។

កងទ័ពអ៊ីស្រាអែលក៏បានបញ្ជាក់ដែរថា ខ្លួនបានសម្លាប់មេបញ្ជាការកងកម្លាំង Basij លោក Gholamreza Soleimani នៅក្នុងការវាយប្រហារមួយកាលពីយប់មិញ។ រហូតមកដល់ពេលនេះ ភាគីអ៊ីរ៉ង់មិនទាន់មានការឆ្លើយតបណាមួយចំពោះការអះអាងទាំងនេះនៅឡើយទេ។

លោក Larijani គឺជាតួអង្គដ៏សំខាន់ក្នុងជួរដឹកនាំរបស់អ៊ីរ៉ង់ ដែលទើបតែបានត្រឡប់មកកាន់តំណែងជាប្រធានសន្តិសុខវិញកាលពីខែសីហាឆ្នាំ២០២៥ ដើម្បីដឹកនាំយុទ្ធសាស្ត្ររបស់ប្រទេសក្នុងអំឡុងពេលសង្រ្គាម។ កើតនៅឆ្នាំ១៩៥៨ ក្នុងត្រកូលដ៏មានឥទ្ធិពលមួយ​នៅ​អ៊ីរ៉ង់ លោក Larijani មានសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាបស្ចិមប្រទេស និងធ្លាប់ធ្វើជាប្រធានសភាចំនួន៣​អាណត្តិ។ លោកត្រូវបានគេស្គាល់ថាជាអ្នកយុទ្ធសាស្ត្រប្រាកដនិយមម្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕

Leave a Reply

Your email address will not be published. Required fields are marked *