ធនាគារ អេ ភី ឌី (APD Bank) សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ប្រព័ន្ធធនាគារស្នូល (Core Banking System) ត្រូវបានដាក់ឱ្យដំណើរការឡើងវិញប្រកបដោយជោគជ័យ បន្ទាប់ពីការធ្វើទំនើបកម្មប្រព័ន្ធតាមការកំណត់។ យើងខ្ញុំសូមបញ្ជាក់ជូនអតិថិជនទាំងអស់ថា រាល់ប្រាក់បញ្ញើរបស់លោកអ្នកនៅតែរក្សាបាននូវសុវត្ថិភាព និងទំនុកចិត្តខ្ពស់បំផុតជាមួយធនាគារ អេ ភី ឌី។

កាលវិភាគផ្តល់សេវាកម្ម៖
• ចាប់ពីម៉ោង ០០:០១ ដល់ ០៩:០០ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦៖ រាល់សេវាកម្មទាំងអស់នឹងមិនទាន់អាចប្រើប្រាស់បានឡើយ។
• ចាប់ពីម៉ោង ០៩:០១ ថ្ងៃទី១៦ ដល់ម៉ោង ២៣:៥៩ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦៖ ធនាគារ អេ ភី ឌី នឹងផ្តល់ជូនសេវាកម្មក្នុងកម្រិតកំណត់ជាបណ្តោះអាសន្នដូចខាងក្រោម៖
សេវាកម្មដែលអាចប្រើប្រាស់បាន៖
• ការពិនិត្យសមតុល្យគណនី
• ការផ្ទេរប្រាក់រវាងគណនីផ្ទាល់ខ្លួន
• ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ (Fixed Deposit)
• ការផ្ទេរប្រាក់ចេញតាមរយៈបាគង (Bakong KHQR) ដែលមានកម្រិតកំណត់សរុបត្រឹម ៣០០ ដុល្លារអាមេរិក (ឬសមមូលជាប្រាក់រៀល) ក្នុងមួយថ្ងៃ សម្រាប់អតិថិជនម្នាក់ៗ។
• រាល់សេវាកម្មនៅតាមសាខាធនាគារ អេ ភី ឌី ទាំងអស់ លើកលែងតែ៖ ការដកប្រាក់សុទ្ធ, ការផ្ទេរប្រាក់ពីគណនី APD ទៅ APD ផ្សេងទៀត និងការដកប្រាក់បញ្ញើមានកាលកំណត់មុនកាលកំណត់។
សេវាកម្មដែលមិនទាន់អាចប្រើប្រាស់បានជាបណ្តោះអាសន្ន៖
• មុខងារផ្សេងៗទៀតនៅលើកម្មវិធី APD Mobile និង iBanking
• សេវាកម្មតាមម៉ាស៊ីន VTM
• កាត Visa, UPI, និង CSS
យើងខ្ញុំសូមអភ័យទោសដោយស្មោះចំពោះរាល់ការរអាក់រអួលដែលកើតមានឡើង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយោគយល់ និងអត់ធ្មត់របស់លោកអ្នក។




