រន្ធត់! កូនចៅស្រែកទ្រហូរយំ ខណៈអគ្គិភ័យបានឆាបឆេះផ្ទះលក់ដ្រូន មួយកន្លែងក្នុងបុរីលន ស៊ីធី បណ្តាលឱ្យ ស្លា./ប់មនុស្សម្នាក់

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបឋមបាន្យដឹង ផ្ទះមួយកន្លែងត្រូវភ្លើងឆាបឆេះ សន្ធោសន្ធៅ បណ្ដាលឲ្យបុរសចំណាស់ម្នាក់ជាម្ចា.ស់ផ្ទះបានស្លា./ប់ភ្លាមៗនៅនឹងកន្លែង ។ ចំណែកស្ត្រីចំណា.ស់ម្នាក់ទៀត ដែលតាមការអះអាងថាជាប្រពន្ធគាត់បានរងរបួសធ្ងន់ និងត្រូវបានក្រុមរុករកនិងសង្គ្រោះ៧១១ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមផ្លូវជាតិលេខ៣ ក្នុងបុរីលនស៊ីធី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែក មូលហេតុនៃការឆាបឆេះផ្ទះខាងលើនោះនៅឡើយទេ ចំណែកជនរងគ្រោះដែលស្លា./ប់ និងប្រពន្ធរបស់គាត់ដែលរងរបួស ក៏មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយដែរ គ្រាន់តែដឹងថាពួកគាត់គឺជាម្ចាស់កើតហេតុខាងលើនោះ ។ភ្លាមៗ កម្លាំងអាជ្ញាធរនិងសមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញពន្លត់អគ្គិភ័យ បានចេញរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញរថយន្ដមកអន្តរាគមន៍បាញ់ពន្លត់ រហូតរលត់ទៅវិញនាយប់ថ្ងៃកើតហេតុដដែលនោះ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ផ្ទះដែលត្រូវ អគ្គីភ័យឆាបឆេះនោះ ជាផ្ទះ លក់ដ្រូន ។

Leave a Reply

Your email address will not be published. Required fields are marked *