មានហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោម បណ្តាលឲ្យស្លាប់និងរបួស…

បន្ទាយមានជ័យ ៖ បុរសម្នាក់រើសបានគ្រាប់បែកចង្កោមហើយក៏យកបោកលេងនៅផ្ទះរបស់អ្នកជិតខាងម្នាក់ទៀត បណ្ដាលផ្ទុះស្លាប់ខ្លួនឯង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។

ករណីផ្ទុះគ្រាប់បែកចង្កោម បានកើតឡើងនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ករណីនេះ បណ្តាលឱ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ ៤៤ឆ្នាំបានស្លា.ប់នៅកន្លែង និងឈ្មោះ តា ចាស់ ជាម្ចាស់​ផ្ទះ​ ភេទប្រុស អាយុ ៤៧ ឆ្នាំ បានរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ច ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត បានកាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់។

អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅពេលប្រទ:ឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចំលែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងប្រតិបត្តិករបោសសម្អាតមីន តាមរយ:លេខទូរស័ព្ទ ដូចខាងក្រោម៖012 800 473 011 38 39 37 097 489 5600 066 612 613 063 96 34 99 ៕

Leave a Reply

Your email address will not be published. Required fields are marked *